ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
—————————
នាព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនសិក្ខាកាមគោលដៅជា អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ។
ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ពេជ្រ សម្បត្តិអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ី ប រដ្ឋលេខា ធិ កា រ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តមស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និង មន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឧទ្ទេសាចារ្យ និង សិក្ខាកាមសរុបប្រមាណ ១០០ នាក់ ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថារាជរដ្ឋាភិបាល ក្រោមការ ដឹក នាំ ប្រកបដោយថាមពល វៃឈ្លាស និង ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញ នូវ «យុទ្ធសាស្ត្របញ្ចកោ ណ» ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្ដោតលើការធានាប្រសិទ្ធភាពសមិទ្ធកម្ម និង ប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ» និង ផ្ដល់អាទិភាពលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» សម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែល ត្រូវ បានដាក់ឱ្យអនុវត្តដំបូងនៅឆ្នំា២០០៤, បច្ចុប្បន្នកំពុង ស្ថិតក្នុងដំណាក់កាល ទី៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅគឺ «គណនេយ្យភាពសមិទ្ធកម្ម » ដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវ កាន់តែច្រើនទ្បើង ត្រូវបានផ្ទេរទៅដល់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនា ញ ក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំនិងការអនុវត្តអង្គភា ព ថវិកា និង ថវិកាព័ត៌មានសមិទ្ធកម្ម ជាមួយនឹងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (FMIS) ជាឆ្អឹងខ្នងនៃ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ទន្ទឹមនេះ ក្រោមឆ័ត្រកម្មវិ ធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, យុទ្ធសាស្ត្រ នៃ ការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ត្រូវ បានរៀបចំនិង ដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០១៩ និង ត្រូវ បាន ធ្វើបច្ចុប្បន្ន កម្មមកជា យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធក ម្មសាធារណៈ ឆ្នាំ២០២៥-២០២៨ ក្នុងគោលបំណង ប្រែក្លាយប្រព័ន្ធលទ្ធកម្មសាធារណៈរបស់កម្ពុជាទៅជា «ប្រព័ន្ធមួយដែល កាន់ តែជឿ ទុកចិត្ត ប្រសិទ្ធភាព ប្រកួតប្រជែង និង សន្សំសំចៃ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ» សំដៅរួមចំណែកឆ្ពោះទៅ សម្រេចគោលដៅនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានរំលេចជូនអង្គពិធី ថា ផ្អែកតាមបទពិសោ ធ ន៍ ការអនុវត្តកិច្ចលទ្ធកម្មសាធា រ ណៈ នៅមានបញ្ហាប្រឈម មួយ ចំនួន ដូចជា ៖ ការបកស្រាយនិងការអនុវត្តរបស់ស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួន នៅឃ្លាតពីក្របខ័ណ្ឌច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន, ការពន្យារ ពេលអនុវត្តកិច្ចលទ្ធកម្មរបស់ស្ថាប័ ន អនុវត្តលទ្ធកម្ម មួយចំនួននៅបន្តកើតមាន, ការផ្លាស់ប្តូរមន្ត្រី លទ្ធកម្មកើតមានញឹកញាប់ នៅតាមស្ថាប័នអនុវត្តលទ្ធកម្ម, ចំណេះដឹងនិង សមត្ថភា ពជំនាញរបស់មន្ត្រីលទ្ធកម្មនៅមានកម្រិត, ការតាមដាននិងវាយតម្លៃលើសមត្ថភាពជំនាញ របស់មន្ត្រី លទ្ធកម្មមិនទៀងទាត់, ការគ្រប់គ្រងការអនុវត្តកិច្ចសន្យា នៅមានកម្រិត, និង ចំណេះដឹងក្នុងការប្រើ FMIS មិនទាន់គ្រប់គ្រាន់ ។ ដើម្បីដោះស្រាយ បញ្ហាប្រឈមខាងលើ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិកា រ របស់រាជរដ្ឋាភិបាលបានរៀបចំនិង ដាក់អនុវត្តបន្ថែម ជាបន្តបន្ទាប់ នូវ លិខិតបទដ្ឋានគតិយុត្តពាក់ ព័ន្ធនឹង កិច្ចលទ្ធកម្មសាធារ ណៈ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែយកចិត្តទុក ដា ក់ ជានិ ច្ច លើការកសា ងនិ ង ការអភិវឌ្ឍសមត្ថភាព លើជំនាញពាក់ព័ន្ធនឹ ង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយ បា ន ដាក់ចេញនូវផែន កា រ យុទ្ធសាស្ត្រ កសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រ ប់ គ្រ ង ហិរញ្ញវត្ថុ សាធារ ណៈ និង បានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ ដើម្បី តម្រង់ទិសការរៀបចំនិងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលនិង វិក្រឹតការ ជូនដល់មន្ត្រីអនុវត្ត ការ ងា រ ហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ននិងអង្គភាពជំនាញក្រោមឱវាទ អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថាន សាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ឆ្នាំ២០២៣ និង អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។
តាមរយៈនេះ វគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្តីពី វិធាននិងបទប្បញ្ញត្តិ លទ្ធកម្មសាធារណៈ នាពេលនេះ ពិតជាមានសារៈសំខាន់ និង ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត សម្រាប់ធានាផលិតភាព ប្រសិទ្ធភាព និងតម្លាភាព នៃការអនុវ ត្តការងារ ប្រចាំថ្ងៃ និង ការគ្រប់គ្រងថវិកាជាតិ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការបម្រើសេវា សាធារណៈ ជូនប្រជាពលរដ្ឋ ៕